Uncategorized

ទណ្ឌិតម្នាក់ស្លាប់ដោយគាំងបេះដូងនៅពន្ធនាគារខេត្តព្រះសីហនុ

 

​ព្រះសីហនុ​៖​ទណ្ឌិត​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ស្លាប់​ដោយ​គាំងបេះដូង​ខណៈ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០២០​។​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ម្នាក់​បានឱ្យដឹងថា ទណ្ឌិត​រូបនេះ​បាន​ស្លាប់ តាមផ្លូវ​លើ​រថយន្ត ខណៈ​ដឹក​ពី មណ្ឌល​កែប្រែ​ក្បាលឆាយ មក​មន្ទីរពេទ្យបង្អែក​ចម្ការចេក ក្រុងព្រះសីហនុ ។​

​ប្រភព​ដដែល​បាន​បន្តថាៈ​សាកសព​ឈ្មោះ​ឯម​ស៊ុន​ភេទ​ប្រុស​ជនជាតិខ្មែរ​ឆ្នាំ​កំណើត​១៩៧០​ស្រុកកំណើត ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​ពេល​ចាប់ខ្លួន​ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​៥​សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ​។​ឆ្លងតាម​ការពិនិត្យ​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​និង​សមត្ថកិច្ច​កោសល្យវិច័យ​សាកសព​ស្លាប់​ដោយសារ​គាំងបេះដូង​។​បច្ចុប្បន្ន​សព​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ចម្ការចេក​ទុក​ប្រគល់ឱ្យ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *