Uncategorized

សមត្ថកិច្ចក្រុងបាត់ដំបងចាប់ជនម្នាក់ករណីលួចម៉ូតូនៅស្រុកកំរៀង

 

​បាត់ដំបង​៖​កម្លាំង​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ក្រោយពេល​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ចាប់​ជននេះ​បាន​ពេលធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ស្រុក​កំរៀង​និង​ដកហូត​ម៉ូតូ​បាន​មកវិញ​កាលពី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០២០​។​
​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​វង្ស​ផាន់​រ៉ា​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​។​ជនសង្ស័យ​ត្រូវបាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​២៨​ខែតុលា​នៅ​ចំណុច​បរិវេណ​ស្ថានីយ៍​រថភ្លើង​ក្នុងភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​ដកហូត​បាន​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១១​ពាក់​ស្លាក​លេខ​បាត់ដំបង​1I3335​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​វន​វ៉ាន់​ភេទ​ប្រុស​នៅ​ឃុំ​កំរៀង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​កាល​ពីយ​ប់​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០ ។​
​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *