Uncategorized

លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារមន្ត្រីនគរបាលដែលទទួលមរណភាព

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ​ ១០រោច​ ខែភទ្របទ​ ឆ្នាំថោះ បញ្ចស័ក​ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី​០៩​ ខែតុលា​ ឆ្នាំ២០២៣​ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់ ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារមន្ត្រីនគរបាលដែលមរណៈចំនួន ១១គ្រួសារ និងប្រពន្ធសមាជិកនគរបាលដែលមរណៈចំនួន ០២​គ្រួសារ​ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ តេង​ ច័ន្ទណាត​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការចូលរួមពី លោកស្នងការរង ទទួលផែនការងារធនធានមនុស្ស លោកនាយ-នាយរងការិយាល័យបុគ្គលិកផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អ​ដែលបានបម្រើប្រទេសជាតិ មាតុភូមិនាពេលកន្លងមក ។

ទន្ទឹមនិងនោះដែរក្រុមគ្រួសារសមាជិកមរណៈ​ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត​ ដល់សមាគមមិត្តនគរបាលជាតិកម្ពុជា​ និងថ្នាក់ដឹកនាំ​គ្រប់លំដាប់ថ្នាក់​ ជាពិសេសថ្នាក់ដឹកនាំនៃស្នងកាដ្ឋាននគរបាលខេត្តសៀមរាប​ ដែលយកចិត្តទុកដាក់ដោះស្រាយថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា​ បានយ៉ាងឆាប់រហ័សជូនពួកគាត់​សម្រាប់ដោះស្រាយទុក្ខធុរ: ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *