Uncategorized

ជនពាលមួយក្រុមប្រើកាំបិតវែងកាប់លើពលរដ្ឋក្នុងពិធីបុណ្យថ្វាយផ្កាភ្លើងបណ្ដាលឲ្យរបួសធ្ងន់៣នាក់

 

​សៀមរាបៈ​ជនពាល​មួយក្រុម​មាន​គ្នា​ប្រហែល​ជាង​១០​នាក់​បាន​ចេញពី​ព្រៃ​ដោយ​ដៃ​កាន់​កាំបិត​ខ្វែវ​ដើរមក​កាប់​ប្រជាពលរដ្ឋ​ដើរ​ហែរ​ក្នុង​ពិធីបុណ្យ​ថ្វាយ​ផ្កាភ្លើង​ចេញពី​វត្ត​មុន្នី​ធ្យាន​បណ្តាលឱ្យ​របួសធ្ងន់​ចំនួន​៣​នាក់​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ដាន​រុន ឃុំ​ដាន​រុន​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​កាលពី​យ​ប់​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដាន​រុន​បាននាំគ្នា​ដើរ​ហែរ​ក្នុង​ពិធីបុណ្យ​ថ្វាយ​ផ្កាភ្លើង​ចេញពី​វត្ត​មុន្នី​ធ្យាន​ទាំងយប់​តាម​ដងផ្លូវ​កាត់​ពី​ភូមិ​មូ​យ​ចូលទៅ​ភូមិ​។​ដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​ប្រទះឃើញ​ពួក​ជនដៃដល់​មាន​គ្នា​ប្រហែល​ជាង​១០​នាក់​រត់ចេញ​មកពី​កៀន​ផ្លូវ​ក្នុងព្រៃ​ដោយ​ដៃ​មាន​កាន់​កាំបិត​ខ្វែវ​ដេញ​កាប់​ពួកគាត់​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ព្រមទាំង​អាចារ្យ​រត់គេចខ្លួន​។​

មន្ត្រី​ដដែល​បាន​បន្តថាៈ​ក្នុងនោះ​២​នាក់​កាប់​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ​និង​ម្នាក់ទៀត​ដាច់​កដៃ​ខាងស្តាំ​និង​ក្បាល​។​ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ក្រុម​ជន​គេ​បាន​រត់គេចខ្លួន​បាត់អស់​។​ជនរងគ្រោះ​ឈ្មោះ វី លី​យ៉ា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជា​បុគ្គលិក​សមិទ្ធផល​ហ្វា​យ​ណាន់​នៅ​ភូមិ​ក្រាំង​ខ្ចាយ​ឃុំ​សំរោង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។
​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៣​នាក់​ក្នុងនោះ​២​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម និង ម្នាក់ទៀត​ដែល​របួសធ្ងន់​ដាក់​និង​ក្បាល កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ គ្លីនិក ឯកជន ស៊ឹង រិទ្ធី​រ៉េត​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *