Uncategorized

អាជ្ញាធរចុះពិនិត្យស្ថានភាពផ្លូវដើម្បីលើកគម្រោងស្ដារនិងជួសជុលក្រោយប៉ះពាល់ដោយទឹកជំនន់

 

​​បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​តំបន់​ជនបទ​ដើម្បី​ដាក់បញ្ចូល​ក្នុង​គម្រោង​ស្តារ​និង​ជួសជុល​ឡើងវិញ​ក្រោយ​ខូចខាត​ដោយ​ទឹកជំនន់​កន្លងមក​។​

​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០​បាន​ប្រាប់​ឱ្យដឹងថា​៖​ការចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ក្នុង​មូលដ្ឋាន​ជាច្រើន​ខ្សែ​នេះ​ក្នុង​គោលបំណង​ដាក់បញ្ចូល​លើ​គម្រោង​ស្នើ​ថវិកាជាតិ​ដើម្បី​ជួសជុល​និង​ស្ដារឡើងវិញ​នូវ​កំណាត់​ផ្លូវ​ក្នុងភូមិ​មួយចំនួន​។​ផ្លូវ​ទាំងនេះ​បាន​រង​ខូចខាត​ដោយសារ​អាយុកាល​ផង​និង​រង​បំផ្លាញ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ផង​កាលពី​ថ្មីៗ​កន្លងមកនេះ​។
​គម្រោង​ខាងលើ​ក៏ត្រូវ​បានដាក់​បញ្ចូល​ក​សាង​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​DBST​ផងដែរ​សំដៅ​លើកកម្ពស់​សោភ័ណភាព​ផ្លូវ​ក្នុង​ក្រុង​រួមទាំង​តំបន់​ជនបទ​ថែមទៀត​ឱ្យ​មាន​លក្ខ​ណៈល្អប្រសើរ​ឡើងវិញ​។ដើម្បីងាយស្រួល​ដល់​ការធ្វើដំណើរ​ដឹកជញ្ជូន​កសិផល​ឬ​ទំនិញ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​និង​ម្យ៉ាងទៀត​ជា​ប្រយោជន៍​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ចូលមក​ទស្សនា​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ឱ្យកាន់តែច្រើន​ទ្វេ​ឡើង​។

លោក​ងួន​រតនៈ​បាន​បន្តថា​៖​គម្រោង​ស្ដារ​ជួសជុល​និង​ស្ថាបនា​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​DBST​ជំហាន​បន្ត​នេះ​មាន​ប្រវែង​សរុប​:១២.០៩២​ម៉ែត្រ​។​ផ្លូវ​នោះ​ស្ថិតនៅ​ចំណុច​ខាងលិច​ផ្សារ​បឹងរាំង​ត​ភ្ជាប់​ពី​ភូមិ​បឹងរាំង​ទៅកាន់​ភូមិ​ដាក់​សសរ​ក្នុង​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​។​ទីតាំង​២​កំណាត់​ផ្លូវ​ស្ថិតនៅ​ក្នុងភូមិ​ខ្សាច់​ពោ​យ​និង​ភូមិប​ល្ល័​ង្គ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​

​ចំណែកឯ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​DBST១​ខ្សែ​ទៀត​មាន​ប្រវែង​១.៥១២​ម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​៥៧ ដល់​ផ្លូវ​វាង​ក្រុង​ដែល​ទើប​សាងសង់​រួច​ប្រវែង​២.៨៤៥​ម៉ែត្រ​ស្ថិតនៅក្នុង​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *