Uncategorized

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាម(Video Online) បណ្ដាហាងកាហ្វេចំនួន១១កន្លែងក្នុងស្រុកស្អាង

ខេត្តកណ្ដាល៖ ដោយមានដឹកនាំនឹងបទញ្ជាផ្ទាល់ពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ បានចុះស្រាវជ្រាវរកឃើញហាងកាហ្វេចំនួន ១១ទីតាំង ដែលលួចលាក់បង្កប់ល្បែងស៊ីសងមាន់ជល់តាម Video online រួមមាន៖

១.ឈ្មោះ យ៉ន វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។
២.ឈ្មោះ ស្រ៊ុន លាងត្រាយ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។
៣.ឈ្មោះ សែ លាងហុង ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។
៤.ឈ្មោះ សែន ចាន់ធឿន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ។
៥.ឈ្មោះ មាន ឡូញ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ។
៦.ឈ្មោះ គឹម ផុង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ។
៧.ឈ្មោះ ហេង គឹមសួ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ។
៨.ឈ្មោះ ខេន សុខ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ។
៩.ឈ្មោះ ប៊ូ សំអឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំទឹកវិល ។
១០.ឈ្មោះ អុីវ ពន្លក ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ។
១១.ឈ្មោះ សម្បត្តិ សុភ័ក្ត្រ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ។

ចំពោះម្ចាស់ទីតាំងទាំង១១ ខាងលើសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបើកលេងល្បែងស៊ីសងមាន់ជល់ហាយឡាយតាមអនឡាន (Video Online) ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

ហើយប្រជាពលរដ្ឋជាច្រើនសារទរ ចំពោះចំណាត់ការរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *