Uncategorized

ជាងម្នាក់ជួសជុលផ្សារធុងប្រេងម៉ាស៊ីនទូក ក៏ផ្ទុះស្លាប់នៅស្រុកស្ទឹងហាវ

 

​ព្រះសីហនុ​៖​ជាង​ជួសជុល​និង​ផ្សា​ធុង​ប្រេងម៉ាស៊ីន​ទូក​ក៏​ផ្ទុះឡើង​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅលើ​ទូក​នេសាទ​ដ៏​ធំ​មួយ​នោះ​។​ហេតុការណ៍​ផ្ទុះ​ធុង​ប្រេង​នេះ​បាន​កើតឡើង​នៅ​ចំណុច​អ៊ូរ​ទូក​(​កន្លែង​ជួសជុល​)​ស្ថិតក្នុង​ក្រុម​១​ភូមិ​៥​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០២០​។​
​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​សព​ជនរងគ្រោះ​ឈ្មោះ​ញ៉ឹល​សំណាង​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជាជាង​ផ្សា​ដែក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ក្រុម​១​ភូមិ​៤​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​មាន​ស្រុកកំណើត​ភូមិ​រកា​ថ្មី​ឃុំ​ស្រែ​សំរោង​ស្រុក​ជុំ​គី​រី​ខេត្តកំពត​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *