Uncategorized

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារប្រគល់ផ្ទះមួយក្នុងជូននិវត្តជន

 

​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​(​ស​.​អ​.​ក​)​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែ​កក្ត​ដា​ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ​ស​.​អ​.​ក​ខេត្ត​ស្រុក​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​លើក​ផ្ទះ​១​ខ្នង​។​

​ផ្ទះ​នេះ​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៦៥០.០០០​រៀល​ប្រគល់ជូន​ឈ្មោះ​ហ៊ឹម​ឈឿន​ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​ជា​និវត្តជន​រស់នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​លោក​ទេសរដ្ឋមន្ត្រី​គន់គីម​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​
​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​។​ដែល​លោក​តែងតែ​គិតគូរ​ជានិច្ច​នូវ​សុខទុក្ខ​របស់​អតីតយុទ្ធជន​។​ការអភិវឌ្ឍន៍​និង​សុខសន្តិភាព​ដែល​ទទួលបាន​ដូច​សព្វថ្ងៃ​គឺជា​ចំណែក​មួយ​ដែល​មិនអាច​កាត់ផ្តាច់​បាន​ពី​ការលះបង់​របស់​បងប្អូន​វីរ​អតីតយុទ្ធជន​យើង​បានឡើយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *