Uncategorized

រថយន្តបើកលឿនក្រឡាប់នៅស្រុកព្រៃនប់បណ្ដាលឱ្យ៤នាក់រងរបួស

 

​ខេត្ត​ព្រះសីហនុ​៖​​រថយន្ត​លឿន​ជ្រុល​ក្រឡាប់​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​ដើមឈើបណ្តាលឱ្យមនុស្ស​ប្រុស ស្រី ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​។​ករណីនេះ​កើតឡើង​តាមផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១៧០​និង​១៧១​ស្ថិតនៅ​ភូមិ​ត្រពាំង​គា​ឃុំ​ជើងគោ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ​២០២០​។

​មន្ត្រីនគរបាល​បាន​ឱ្យដឹងថា​៖​រថយន្ត​បង្ក​ម៉ាក​SEINA​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ-1169 ​អ្នកបើកបរ មិនទាន់​ស្គាល់​អត្តសញ្ញាណ​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ​មាន​អ្នករួមដំណើរ​ចំនួន​៤​នាក់​ស្រី​២​នាក់​។​គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​រងរបួស​មនុស្ស​ចំនួន​៤​នាក់​ស្រី​២​នាក់​។​ក្នុងនោះ​បុរស​ម្នាក់​របួសធ្ងន់​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងអស់​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មួយ​នៅ​ផ្សារ​វាលរេញ ។

​ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។​បច្ចុប្បន្ន​រថយន្ត​នេះ​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *