Uncategorized

បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនជាតិចិន៤នាក់ រឹបអូសថ្នាំញៀន និងសារធាតុផ្សំជាង១០០គីឡូក្រាម

ភ្នំពេញ÷មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ធាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរកែច្នៃ និងចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនជាតិចិន៤នាក់ ដោយដកហូតថ្នាំញៀន និងសាធាតុញៀនជាង១០០គីឡូក្រាម។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី៨ខែមិថុនានេះថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០ ដោយកម្លាំងជំនាញ(ក១០)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយរងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោកគុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីគ្រឿងញៀន២គោលដៅផ្សេងគ្នា។

គោលដៅទាំង២រួមមាន÷

ទី១÷ នៅចំណុចក្បែរស្ថានទូតអូស្ត្រាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ទី២÷ នៅចំណុច ផាតថឺមុិន សុភាផ្ទះលេខ១៥ ផ្លូវ ៣៥២នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

*ឃាត់ខ្លួនជនសង្ស័យ៤នាក់÷

១÷ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។

២÷ឈ្មោះ HI YI RI ភេទប្រុស កើតនៅថ្ងៃទី 16 .6 .1964 ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ G4579 4394។

៣÷ឈ្មោះ ZHANG JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។

៤÷ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។

វត្ថុតាងសរុបមាន÷

១÷សារធាតុគ្រឿងញៀនសរុបទម្ងន់ជាង៧គីឡូក្រាម គឺ÷

-កេតាមីន(ketamin) ជាង៥គីឡូក្រាម

– មេតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម

-ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម

-អិចស្តាស៊ី(MDMA)២៥.៧៥ក្រាម

២÷ សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩គីឡូក្រាម គឺ÷

– សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦គីឡូក្រាម

-សារធាតុគ្រឿងផ្សំ ៩ ប្រភេទ (គ្មានក្នុងដារាង)ជាង៩៣គីឡូក្រាម៕

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *