Uncategorized

បើកម៉ូតូសណ្ដោងរ៉ឺម៉កបុកពីក្រោយរថយន្តបណ្ដាលឲ្យស្លាប់

 

​ភ្នំពេញ​៖​បុរស​ម្នាក់​បើកម៉ូតូសណ្ដោងរឺម៉កក្នុងល្បឿនលឿន​បាន​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​បណ្ដាលឱ្យ​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់​រង្វង់​មូល​ស្ថិតក្នុង​សង្កាត់​ព្រែកលាប​ខណ្ឌ​ជ្រោយចង្វារ​​កាលពី​ព្រឹក​ថ្ងៃទី​១​វិច្ឆិកា​ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​HINO​ប្រភេទ​ដឹកទំនិញ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR3793​មក​ឈប់​នៅ​ចំណុច​ទីតាំង​ដែលជា​ចំណុច​ផ្លូវ​កោង​ដោយ​រង់ចាំ​ដឹក​កម្មករសំណង់​ជាច្រើន​នាក់​ទៅធ្វើ​ការ​។​ខណៈពេល​កំពុងតែ​រង់​ចាំ​កម្មករ​ឡើងលើ​រថយន្ត​ក៏មាន​បុរស​ម្នាក់​បើក​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​ដោយមាន​ដឹក​សរសៃ​គុយទាវ​និង​រវល់​តែ​ឈ្ងោក​ចុច​ទូរស័ព្ទ​ក៏​ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​បណ្តាលឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​នៅលើ​ម៉ូតូ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​ឈ្មោះ សា​មុន ដា​រ៉ា អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​សិប្បកម្ម​គុយទាវ នៅ​សង្កាត់​បាក់​ខែង​មាន​ប្រពន្ធ​កូន​២​នាក់​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ក្របៅ​ឃុំ​ព្រែក​ក្របៅ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​ក្រោយ​កើតហេតុ​ទាំង​រថយន្ត​និង​ម៉ូតូ​សណ្ដោង​រឺ​ម៉ក​មន្ត្រីនគរបាល​ចរាច​រណ៍​រាជធានី​ភ្នំពេញ​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *