ខេត្តព្រះវិហារ៖នាថ្ងៃឈប់សម្រាកពីកិច្ចការងាររាជការឧត្ដមសេនីយ៍ទោលៀងឡេងមេបញ្ជាការរងកងយោធភូមិខេមរភូមិន្ទទិសទី១ប្រាសាទព្រះវិហារ,លោកឧត្ដមសេនីយ៍ទោច័ន្ទសុភ័ក្ដ្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។លោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះជួយច្រូតនិងប្រមូលផលស្រូវរបស់យោធិនពីរគ្រួសារដែលកំពុងប្រឈមនឹងខ្វះកម្លាំងជួយច្រូតប្រមូលផលស្រូវ។
ការដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវទុំនោះបានធ្វើឡើងរវាងពីថ្ងៃបន្តបន្ទាប់គ្នានាថ្ងៃឈប់សម្រាក ពីកិច្ចការងាររាជការនៅចុងសប្តាហ៍មកនេះកាលពីថ្ងៃទី១៤វិច្ឆិកាបានចុះជួយច្រូតកាត់ដល់គ្រួសារយោធិនស្ថិតនៅភូមិប៉ាលហាលសង្កាត់ប៉ាលហាលក្រុងព្រះវិហារ។ថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២០ចុះជួយប្រមូល ផលស្រូវនៅ ភូមិប្រពាំងសង្កែខាងជើងឃុំជាំក្សាន្ដស្រុកជាំក្សាន្ដ ខេត្ដ ព្រះវិហារ ។
យោធិនទាំងពីរគ្រួសារដែលទទួលបានការយកចិត្តទុកដាក់ពីប្រធានអង្គភាពរបស់ខ្លួននោះគឺ១គ្រួសារបម្រើការងារងារនៅក្នុងអង្គភាពវរសេនាតូចលេខ១និង១គ្រួសារទៀតបម្រើការងារនៅក្នុងអង្គភាពវរសេនាតូចលេខ២ចំណុះអង្គភាព តំបន់ ប្រតិបត្តិការសឹករងព្រះវិហារ ។
លោកឧត្តមសេនីយ៍ច័ន្ទសុភ័ក្ដ្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានមានប្រសាសន៍ថា ការចុះជួយប្រមូលផលស្រូវទុំ របស់នាយទាហាន នាយទាហានរង និង ពលទាហាន ដល់ គ្រួសារ យោធិននាពេលនេះត្រូវបានចាត់ទុកថាគឺជាកិច្ចការងារស្នូលមួយជួយរំលែកដល់មិត្តរួមប្រដាប់អាវុធគ្រាជួបប្រទះ ការលំបាក ដោយ មិនចាំបាច់ ចំណាយ ថវិកា ជួល គេឱ្យមកជួយ ច្រូតកាត់ នោះឡើយ។
លោកឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្ត្រាបានផ្តាំផ្ញើដល់យោធិនទាំងពីរគ្រួសារទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយសូមកុំភ្លេចបង្កើនការអនាម័យឱ្យបាន ជាប់ ជាប្រចាំ ដោយ គ្រាន់តែ អនុវត្តតាមការណែនាំរ បស់ក្រសួងសុខាភិបាល។គឺត្រូវលាងដៃជាមួយសាប៊ូអាល់កុលឬជែលឱ្យបានញឹកញាប់ត្រូវពាក់ម៉ាសឬក្រមាត្រូវរស់នៅស្អាតហូតទឹកនិងចំណីអាហារឆ្អិតល្អត្រូវសម្អាតបរិស្ថានជុំវិញអង្គភាពនិងលំនៅស្ថានរបស់ខ្លួនឱ្យបានល្អជានិច្ចដើម្បីបន្តចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ដែលកំពុងតែរីករាលដាលជាសកលនាពេលនេះ ៕សហការី