Uncategorized

សត្វឆ្កែធ្លាក់ទឹកស្រះ ស្រ្តីជាម្ដាយនិងកូនចុះជួយលង់ស្លាប់ទាំង២នាក់

 

ខេត្តព្រះសីហនុ៖សត្វឆ្កែមួយក្បាលបានធ្លាក់ទឹកស្រះចិញ្ចឹមត្រីមួយកន្លែងដោយមានស្ត្រីជាម្តាយនិងកូនស្រីចុះជួយឆ្កែនោះបណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់នៅក្នុងភូមិដើមថ្កូវសង្កាត់/ក្រុងកោះរ៉ុងខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ស្ត្រី២នាក់ម្តាយនិងកូនលង់ទឹកស្លាប់ព្រោះតែចុះជួយសត្វឆ្កែលង់ទឹក។ជនរងគ្រោះដែលស្លាប់ឈ្មោះមិនសុភាពភេទស្រីអាយុ៤០ឆ្នាំត្រូវជាម្ដាយនិងឈ្មោះយឹមគឹមមួយភេទស្រីអាយុ១៦ឆ្នាំត្រូវជាកូន រស់នៅភូមិកើតហេតុខាងលើ ។

សាក្សីបានប្រាប់សមត្ថកិច្ចថាកាលពីនៅវេលាម៉ោងជាង២គេបានឃើញម្ដាយនិងកូនជិះម៉ូតូចូលទៅកន្លែងស្រះចិញ្ចឹមត្រី។តាមការសង្ស័យមូលហេតុខាងលើបណ្ដាលមកពីឆ្កែធ្លាក់ចូលក្នុងស្រះហើយម្ដាយនិងកូនព្យាយាមជួយទើបបណ្ដាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្តង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *