បន្ទាយមានជ័យ៖សមត្ថកិច្ចទាហានឈុតប៉ារ៉ានិងតម្រួតព្រំដែនថៃនៅស្រុកតាប្រាយ៉ាខេត្តស្រះកែវ បានចាប់ខ្លួន រួចបញ្ជូនមាតុភូមិនិវត្តន៍ពលករខ្មែរចំនួន២០ នាក់/ស្រី៦នាក់កាលពីថ្ងៃ៨ ខែសីហាឆ្នាំ២០២០ខណៈពលករខ្មែរបានលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់តាមរយៈមេខ្យល់។
តម្រួតនគរបាលរដ្ឋបាលនៅស្រុកតាប្រាយ៉ាត្រូវស្រង់សម្តីដោយនគរបាលកម្ពុជានៅឃុំគោករមៀតបានឱ្យដឹងកាលពីថ្ងៃទី៩ខែសីហាថា៖ ពលករខ្មែរដែលត្រូវសមត្ថកិច្ចថៃចាប់បានចំនួន២០នាក់ / ស្រី៦នាក់ នោះ គឺមេខ្យល់យកប្រាក់ថ្លៃជូន ហើយឆ្លងកាត់ព្រំដែនខាងកម្ពជា ថៃរួច ។តម្រួតថៃចាប់ ហើយត្រូវនាំទៅធ្វើចត្តាឡីស័ករួចបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២០៕