កំពង់ស្ពឺ:រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះចែកពូជត្រី,កង្កែបនិងសម្ភារចិញ្ចឹមសត្វមួយចំនួនជូនដល់គ្រួសារមកពី៣ឃុំ។មានឃុំនិទាន,ឃុំពោធិអង្គ្រង,និងឃុំពោធិចម្រើនក្នុងស្រុកគងពិសីនិងស្រុកបសេដ្ឋខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី៩ខែសីហាឆ្នាំ២០២០។
លោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជួបសំណេះសំណាលនិងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើដោយក្តីនឹករលឹកអំពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។ជានិច្ចជាកាលសម្ដេចតែងតែចង់ដឹងអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមរយៈក្រុមការងារចុះជួយតាមបណ្ដាក្រុង,ស្រុកឬក៏ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានចុះមកជួបដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។
លោកបានបន្តថាៈក្រោយពីទទួលបានកូនត្រីកង្កែបចំណីសត្វនិងសម្ភារទាំងអស់នេះហើយសូមបងប្អូនខិតខំចិញ្ចឹមតាមលក្ខណៈបច្ចេកទេសដែលអ្នកជំនាញបានណែនាំដើម្បីទទួលបានផលតាមការរំពឹងទុកក្នុងការផ្គត់ផ្គង់ជីវភាពក៏ដូចជាតម្រូវការទីផ្សារ។ក្រៅអំពីចិញ្ចឹមសត្វដែលបានចែកជូននាពេលនេះសូមឱ្យបងប្អូនត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនផលដាំដំណាំរួមផ្សំដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
បញ្ជាក់ថាការចែកពូជត្រីកង្កែបនិងសម្ភារចិញ្ចឹមសត្វមួយចំនួនគ្រួសារមកពី៣ឃុំទទួលពូជសម្ភារមានចំនួន៥៣គ្រួសារក្នុងមួយគ្រួសារទទួលបានពូជត្រីអណ្តែងចំនួន៧០០ក្បាលពូជកង្កែប៤០០ក្បាលតង់ចិញ្ចឹមត្រី១ -ចំណីមួយគ្រួសារ៤បាវ ផងដែរ៕