កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់មនុស្សម្នាក់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៨៣និង៨៤។ស្ថិតក្នុងភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ស្ពឺ1O4301។បើកបរដោយឈ្មោះភិនរាជភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចមកដល់ចំណុចខាងលើបានរេចង្កូតចូលចំណែកផ្លូវមកខាងឆ្វេងដៃបានមកបុករថយន្តម៉ាកលុចស៊ីសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-2327 ។
រថយន្តបើកបរដោយឈ្មោះហ័ងស៊ិន(HuangZhen)ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិចិន។ប្រភពបានបន្តថាជនជាតិចិនស្នាក់នៅបច្ចុប្បន្នភូមិចុងថ្នល់កើតសង្កាត់ទឹកថ្លាខ័ណ្ឌសែនសុខរាជធានីភ្នំពេញបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់។សមត្ថកិច្ចឃាត់ខ្លួនចិនម្នាក់នោះនិងរថយន្តបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចជាបណ្ដោះអាសន្ន៕