Uncategorized

រថយន្តបុកជាមួយគោយន្តកែច្នៃគៀបអ្នកបើកបរស្លាប់ម្នាក់

 

​សៀមរាប​៖​គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​ពាក់​ផ្លាក​លេខខ​.​ម​បុក​ជាមួយ​គោយន្ត​កែច្នៃ​បណ្តាលឱ្យ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ផ្លាក​លេខខ​.​ម​បាន​ស្លាប់​ដោយ​កៀប​ជាប់​ក្នុង​កាប៊ីន​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦៤​ត្រង់​អូរ​ថ្ម​ដាប់​ស្ថិតនៅ​ភូមិ​បឹងមាលា​ឃុំ​បឹងមាលា​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែធ្នូ ឆ្នាំ​២០២០​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នោះ បង្កឡើង​រវាង រថ យន្ត និង គោយន្ត​កែច្នៃ ក្នុង​ដំណើរ​ច្រាសទិស​គ្នា​។​រថយន្ត ម៉ាក mazda ពណ៌ ត្រេ​អី ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 2:8065​បើកបរ​ដោយ​ឈ្មោះ​ព្រឹក​រ៉ែ​ម​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយស្រី​ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​(​ស្លាប់​ដោយ​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​)​។​ចំណែក​គោយន្ត​ច្នៃ​អត់​ផ្លាកលេខ​អ្នកបើកបរ​គេចខ្លួនបាត់ ៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *