ពោធិ៍សាត់៖ស្ពានឈើមួយកន្លែងនិងកំណាត់ផ្លូវក្រួសក្រហមត្រូវបានកាត់ផ្តាច់ដោយកម្លាំងជំនន់ទឹកហូរបង្កអាក់ខានក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ពានតាមីក្នុងភូមិឆាយលូកឃុំអូរសោមស្រុកវាលវែងខេត្តពោធិ៍សាត់កាលពីថ្ងៃទី២០ខែកញ្ញាឆ្នា២០២០។
លោកវរសេនីយ៍ឯកធាងឡេងអធិការនគបាលស្រុកវាលវែងបានឱ្យដឹងតាមទូរស័ព្ទថាករណីដាច់កំណាត់ផ្លូវលំក្រួសក្រហមនេះបណ្តាលមកពីរភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យកម្លាំងទឹកហូរច្រោះដាច់ផ្លូវនិងស្ពានឈើប្រវែងប្រហែល១៥ម៉ែត្រ។លោកអធិការបានបន្តថាការបិទផ្លូវមកដល់ពេលនេះនៅមិនទាន់បានជួសជុលឱ្យធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋឡើងវិញឡើយទេ ។
តាមសេចក្តីជូនដំណឹងរបស់មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថាស្ថានភាពកម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់មានការកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន។ដើម្បីត្រៀមលក្ខណៈគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសូមជម្រាបថាបន្ទាប់ពីអង្កេតនិងតាមដានលើអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញស្ទឹងធំនិងស្ទឹងអារញ្ញមានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។
លោកកែវវៃប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថាមកដល់ពេលនេះស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់កំពុងត្រូវបានជនហូរនៅតាមបណ្ដាកន្លែងមួយចំនួននៅតាមដងស្ទឹង។ពេលនេះដែរទឹកកំពុងត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរស្ថាប័នកំពុងតែទប់ទឹកហូរជន់ចូលតាមបណ្ដាកន្លែងផ្សេងៗទៀត៕