Uncategorized

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចាត់តំណាងអញ្ជើញចុះសួរសុខទុក្ខឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី!

 

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំង នាយទាហានជាន់ខ្ពស់កងរាជអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានជំងឺត្បៀតសួត នឹងកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ស្ថិតនៅក្នុងបូរីហាយធិច២ ផ្ទះលេខ៥A ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទន្ទឹមនឹងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ និងការផ្តែផ្តាំថែទាំសុខភាព គោរពវិជ្ជបញ្ជាពេទ្យ ព្រមទាំងមានថវិកា និងអាហារបំប៉នសុខភាពមួយចំនួនផងដែរ។

លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ព្រមទាំងគ្រួសារ មានសេចក្តីរំភើបត្រេកអរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ព្រមទាំងបានរៀបរាប់ រយៈពេលជាង២៧ឆ្នាំ បំរើការងារក្នុងស្ថាបន័កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា បានលើកទឹកផ្តល់ឱកាសដល់រូបលោកបានសម្រេចភារកិច្ច នាំមកនូវកិត្តិយសសម្រាប់គ្រួសាររហូតដល់បច្ចប្បន្ននេះ ហើយថ្ងៃនេះផងដែរគ្រួសារខ្ញុំបាទពិតជាមានកិត្តិយសជាខ្លាំង ដែលលោកបានចាត់តាំងនាយទាហានជាន់ខ្ពស់មកសួរសុខទុក្ខដល់លំនៅដ្ឋានតែម្តង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *