ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនជាតិដើមភាគតិចគ្រឹង បាញ់មិត្តភក្តិស្លាប់ក្នុងព្រៃទៅតុលាការ

រតនគិរី៖កម្លាំងនគរបាលព្រឹកថ្ងៃទី២៤ ខែឧសភាបានបញ្ជូនជនជាតិដើមភាគតិចគ្រឹងម្នាក់ទៅតុលាការដែលប្រើកាំភ្លើងបាញ់ចំមិត្តភក្តិឱ្យស្លាប់ ដោយច្រឡំជាសត្វដែលពួកគេនាំគ្នាតាមបរបាញ់ក្នុងព្រៃពេលយប់។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា បុរស២នាក់បាននាំគ្នាទៅឆ្លុះសត្វក្នុងព្រៃដោយកាំភ្លើងម៉ាក AK47 វែងមួយដើម។ពេលនោះជនសង្ស័យឃើញភ្នែកមិត្តភក្តិស្មានតែភ្នែកសត្វក៏បាញ់សំដៅចំមិត្តភក្តិធ្វើឱ្យស្លាប់តែម្តង។ហេតុការណ៍នោះបានកើតឡើងស្ថិតក្នុងព្រៃក្រុមហ៊ុនម៉ាងយ៉ាង នៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី កាលពីវេលាទៀបភ្លឺថ្ងៃទី២៣ ខែឧសភា ។
ប្រភពបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ពក់ ធឿន អាយុ២០ឆ្នាំ ជនជាតិដើមភាគតិច គ្រឹង នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ រីឯជនរងគ្រោះដែលស្លាប់ឈ្មោះ ទិន កិ អាយុ១៨ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង នៅភូមិឃុំជាមួយគ្នា។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូត វត្ថុតាងកាំភ្លើងម៉ាកAK47១ដើមនៅកន្លែងកើតហេតុក្នុងព្រៃជាកាំភ្លើងបង្កហេតុ។បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *