ព័ត៌មានសន្តិសុខសង្គម

រថយន្តម៉ាកRang Rover ត្រូវភ្លើងឆាប់ឆេះអស់ទាំងស្រុងមួយគ្រឿងទៀតហើយ

ខេត្តព្រះសីហនុ៖រថយន្តទំនើបម៉ាកRang Rover ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងមួយគ្រឿងទៀតហើយនៅក្នុងក្រុងព្រះសីហនុ ដោយសារធ្លាយធុងប្រេង។
មន្ត្រីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងស្ថិតក្នុងភូមិ៦ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ។
ប្រភពដដែលបានបន្តថា រថយន្តដែលភ្លើងឆេះម៉ាកRang Rover ផ្លាកលេខ កម្ពុជា FCAI 1668 ម្ចាស់ឈ្មោះ ទាវ គឹមភាវ។ចំពោះមូលហេតុនៃការឆេះនេះបណ្តាលមកពីធ្លាយធុងប្រេង បង្កជាអគ្គិភ័យឆាបឆេះរថយន្តអស់ទាំងស្រុងតែម្តង។ពេលភ្លើងឆេះរថយន្តកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានចេញរថយន្តអគ្គិភ័យចំនួន២គ្រឿងជួយអន្តរាគមន៍បាញ់ទឹកពន្លត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *