ព័ត៌មានសន្តិសុខសង្គម

ខណ្ឌរដ្ឋបាលព្រៃឈើ ចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឡដុតធ្យូង

 

សៀមរាប៖មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឡដុតធ្យូងនិងរុះរើឡធ្យូងនៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាបកាលពីកន្លងទៅ។

មន្ត្រីចុះអនុវត្តបានឱ្យដឹងថា លោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទនោះមក នាយផ្នែករដ្ឋបាលព្រៃឈើទាំង៣ សហការជាមួយកម្លាំង រដ្ឋបាលស្រុកស្វាយលើដឹកនាំដោយ លោក ជុំ ចាន់ថេង អភិបាលរងស្រុក ចូលរួមសរុបជាង៣០នាក់។ជំនាញ បានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការសាងសង់ឡដុតធ្យូង និងរុះរើឡធ្យូងនៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ។

មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារបានប្រជុំពិភាក្សា ដោយបានលើកយកពីបញ្ហាប្រឈម និងការងារអនុវត្តច្បាប់ស្តីពីព្រៃឈើ យកមកជជែកដោះស្រាយនៅក្នុងអង្គពិភាក្សារួមគ្នាដើម្បីរៀបចំយុទ្ឋសាស្រ្តអនុវត្តតាមនីតិវធី។បន្ទាប់ពីពិភាក្សាផ្លាស់ប្តូរយោបល់ ក្រុមការងារបានសម្រេច៖១.ចំពោះឡណាដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាទុកសុពលភាពរយ:ពេល៣០ថ្ងៃ ក្រោយពេលប្រមូលផលហើយឲ្យពួកគាត់រុះរើដោយខ្លួនឯង។
២.ចំពោះឡដែលប្រមូលផលហើយនៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនិងកន្លែង ។ជាលទ្ធផលក្រុមការងារសម្រេចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបាន៥៤ម្ចាស់ ដែលមានឡធ្យូងចំនួន៥៧ឡ និងបានរុះរើបំផ្លាញចោលបានចំនួន២៨ឡ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *