ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូ លើផ្លូវគ្រួសក្រហម បណ្ដាលឱ្យស្លាប់ម្នាក់របួស៣នាក់

 

សៀមរាប៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ស្រាលចំនួន៣នាក់។ហេតុការណ៍នេះបានកើតឡើងនៅត្រង់គោកចំរះផ្លូវក្រួសក្រហម ក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូបុកគ្នានេះភាគីម្ខាងជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ 1CU 4004 បើកបរដោយឈ្មោះ ខា ប៉ី អាយុ ២៤ឆ្នាំនៅស្រុកសូទ្រនិគម ខេត្តសៀមរាបរបួសស្រាល។អ្នករួមដំណើរឈ្មោះ ជុំ សុខហេង អាយុ ១៩ឆ្នាំនៅស្រុកសូទ្រនិគម ខេត្តសៀមរាបរងរបួសធ្ងន់។
ម៉ូតូនេះជិះបញ្ច្រាស់គ្នាបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខសៀមរាប 1U.9592បើកបរដោយឈ្មោះ រុន សារី ភេទស្រី អាយុ១៧ឆ្នាំ នៅស្រុកសូទ្រនិគម បានស្លាប់។អ្នករួមដំណើរ ឈ្មោះអឿន តាំ ភេទស្រីអាយុ៥២ឆ្នាំរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក។ រីឯមធ្យោបាយត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅ ប៉ុស្តិ៍តាយ៉ែកជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *