ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់ចោលកូន២នាក់នៅមុខហាងនំបុ័ងស្ទឹងមានជ័យផ្លូវ២១៧ក្នុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោកាលពីព្រលប់ថ្ងៃទី២៤ ខែសីហា។
មុនកើតហេតុម៉ូតូម៉ាកហុងដា ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GG.5381 អ្នកបើកបរ ឈ្មោះ ហន ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិទួលកំពតទី១ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើដំណើរចេញពីផ្ទះបងប្អូនទៅផ្ទះរបស់ខ្លួន។ពេលកំពុងធ្វើដំណើរ រថយន្តមួយគ្រឿងទៀតម៉ាក FREIGHTLINER ក៏បានបុកគ្នាបណ្តាលឱ្យបុរសជិះម៉ូតូស្លាប់ ។ សព្វថ្ងៃជនរងគ្រោះមានប្រពន្ធនិងកូនចំនួន២នាក់ ចំណែកអ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណនោះទេ បានរត់ពីកន្លែងកើតហេតុបាត់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *