ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ បន្លំក្លែងជាសង្ឃដើរលក់ខ្សែអង្កាំ

បាត់ដំបង៖កម្លាំងនគរបាលអន្តោប្រវេសន៍ ជាមួយនគរបាលក្រុងបាត់ដំបងបានសហការស្រាវជ្រាវនិងឃាត់ខ្លួនបុរសចិន២នាក់ បន្លំធ្វើជាសង្ឃនៃសាសនាចិនដើរលក់ខ្សែអង្កាំ។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិចិន២នាក់នេះធ្វើឡើងនៅផ្ទះសំណាក់បាយ័ន ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៣ ខែឧសភា។ ក្រោយមានអ្នកបង្ហោះរូបភាពនិងផ្សព្វផ្សាយខ្លឹមសារក្នុងហ្វេសប៊ុក អំពីសកម្មភាពអ្នកបួសក្នុងសាសនាបានប្រព្រឹត្តអំពើមិនល្អ។
ក្នុងនោះបានដើរលក់ខ្សែអង្កាំដោយកំណត់តម្លៃហើយចូលទៅក្នុងលំនៅដ្ឋានប្រជាពលរដ្ឋដោយមិនកោតក្រែង និងគ្មានការអនុញ្ញាតដែលបញ្ហានេះបង្កឱ្យពលរដ្ឋក្នុងមូលដ្ឋានមានការសង្ស័យ។ បុរសជនជាតិចិនដែលត្រូវឃាត់ខ្លួនមានអាយុ៦២ឆ្នាំនិងអាយុ៦១ឆ្នាំ។
តាមការស្រាវជ្រាវទាំង២នាក់មិនមែនជាសង្ឃក្នុងសាសនាទេ។ពួកគេបានក្លែងធ្វើជាសង្ឃធ្លាប់បានចេញចូលមកប្រទេសកម្ពុជាជាច្រើនលើកតាំងតែពីឆ្នាំ២០១៧មកម្លេះ។ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ពួកគេបានចូលមកទៀត ដោយទិញខ្សែអង្កាំពីប្រទេសចិនយកមកដើរលក់តាមផ្ទះស្លៀកពាក់ជាសង្ឃសាសនាចិន។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចខេត្តបាត់ដំបង បានរៀបចំសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *