ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីជួញដូរគ្រឿងញៀនខុសច្បាប់

កណ្តាល៖សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ករណីជួញដូរគ្រឿងញៀនលាក់ក្នុងតូបលក់ទំនិញនៅភូមិព្រែកតាមេម ស្រុកកោះធំ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភ: ។
នគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ន ធី អាយុ៤១ឆ្នាំ នៅភូមិឃុំខាងលើ ។ វត្ថុតាងចាប់យកបាន-ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់-កាបូបដៃមួយនិងសម្ភារពាក់ព័ន្ធបទល្មើសគ្រឿងញៀនមួយចំនួនទៀត ។
ក្រោយទទួលបានព័ត៌មាន នគរបាលស្រុកនិងនគរបាលមូលដ្ឋាន បានចុះ ទៅកន្លែងកើតហេតុ បានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ស៊ន ធី ។ពេលនោះ សមត្ថកិច្ច ឆែកឆេររកឃើញមានលាក់ទុកគ្រឿងញៀនចំនួន៦កញ្ចប់ដាក់ក្នុងកាបូបកំពុងលាក់នៅក្នុងតូបលក់ទំនិញចាបហ៊ួយ ។
ជនសង្ស័យបានប្រាប់ថា គ្រឿងញៀន ចំនួន៦កញ្ចប់នេះមានតម្លៃ៨០.០០០រៀលគឺរូបគេបាន ទិញពីអ្នកលក់ឈ្មោះ យ៉ាលី ឈិត អាយុជាង២០ឆ្នាំ នៅភូមិ ឃុំខាងលើ ដើម្បីយកមកទុកលក់បន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *