ព័ត៌មានសន្តិសុខសង្គម

ឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារបណ្ដោះអាសន្ន រឿងវាយប្លន់យកម៉ូតូ

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែសីហានេះបានឃុំខ្លួនជនសង្ស័យម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណីវាយប្លន់យកម៉ូតូនៅខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ខែសីហាមានករណីវាយប្លន់យកម៉ូតូម៉ាកហុងដាផ្លាកលេខ 1IQ 7944 ។បុរសរងគ្រោះឈ្មោះ ស៊ុន ការីន បើកម៉ូតូមកដល់មុខដីទ្បូតិ៍ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ពេលនោះស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ីធីភ្លើសរួចវាយប្លន់ម៉ូតូ។
ក្រោយមានករណីប្លន់ជនរងគ្រោះបានទូរសព្ទប្រាប់សមត្ថកិច្ចត្រូវកម្លាំងជំនាញស្រាវជ្រាវចាប់ ជនសង្ស័យបានម្នាក់ឈ្មោះ លាង ហៃ អាយុ២២ឆ្នាំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។រីឯ២នាក់ទៀតកំពុងរត់គេចត្រូវបានតាមចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *