ព័ត៌មានសន្តិសុខសង្គម

ឃុំជនសង្ស័យ៣នាក់ ដាក់ពន្ធនាគារពីបទឆក់ទូរសព្ទ

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែសីហានេះបានឃុំខ្លួនសង្ស័យ៣នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសដោយឆក់ទូរសព្ទ។
មន្ត្រីតុលាការការបានឱ្យដឹងថា ជនត្រូវចោទឈ្មោះ សាន វណ្ណណិត អាយុ១៥ឆ្នាំ-ឈ្មោះ សៀន មករាអាយុ១៨ឆ្នាំនិងឈ្មោះ ជួន បូរី អាយុ១៨ឆ្នាំ។ករណីនេះប្រព្រឹត្តនៅតាមផ្លូវសាធារណៈ ក្នុងខណ្ឌពោធិ៍សែនជ័យ ។ខណៈនោះសមត្ថកិច្ចកំពុងល្បាតក៏ប្រទះឃើញជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិក្បាលដំរី២ សង្កាត់ កាកាបទី២ត្រូវកម្លាំងចាប់បានភ្លាម។
វត្ថុតាងដកហូតម៉ូតូ២គ្រឿងជារបស់ជនសង្ស័យធ្វើសកម្មភាពនិងទូរសព្ទរបស់ជនរងគ្រោះ។យោងតាមមាត្រា៣៥៣នៃក្រមព្រហ្មទណ្ឌអំពើលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានទៅ៦លានរៀល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *