ព័ត៌មានសន្តិសុខសង្គម

កុងតឺន័របុកពីក្រោយរថយន្តទំនើប ក្រឡាប់ផ្ងាជើងរងការខូចខាតយ៉ាងដំណំ

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របើកបុកពីក្រោយរថយន្តMAZDAបណ្តាលឱ្យក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំតែមិនមានប៉ះពាល់ជីវិតមនុស្សទេ។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែសីហាឆ្នាំ២០២២មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របានបើកបុកពីក្រោយរថយន្តMAZDAពេញទំហឹងបណ្តាលឱ្យកុងតឺន័រក្រឡាប់ផ្ងារជើងនិងរថយន្តMAZDAរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៤ ត្រង់ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។មុនកើតហេតុរថយន្តកុងតឺន័រផ្លាកលេខពោធិ៍សាត់ 3A-0748 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណព្រោះរត់គេចខ្លួនបាត់។
មកដល់កន្លែងខាងលើបានបុកពីក្រោយរថយន្តម៉ាកMAZDA ផ្លាកលេខភ្នំពេញ 2AZ-4466 បើកបរដោយឈ្មោះ យួត ហេងប៊ុនណា អាយុ២៥ រស់នៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។គ្រោះថ្នាក់ខាងលើបណ្តាលឱ្យទូកុងតឺន័របានក្រឡាប់។រីឯរថយន្ដ MAZDA ខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *