ព័ត៌មានសន្តិសុខសង្គម

បើកលឿនជ្រុលបុកបង្គោលភ្លើងនិងជញ្ជាំងរបង រថយន្តខូចខ្ទេចកំណត់មុខ

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកូរ៉េឃ្លុបទំនងបើកលឿនជ្រុលបុកបង្គោលភ្លើង បាក់មួយដើមនិងជញ្ជាំងរបងថ្មអស់មួយផ្ទាំងបណ្តាលឱ្យខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅមហាវិថី ឈ្នះ ឈ្នះ កែងផ្លូវហាណូយ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ ។
អ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានរថយន្តកូរ៉េឃ្លុបម៉ាកKIA ផ្លាកលេខ ភ្នំពេញ 2BI-1841 បើកពីលិចទៅកើត។មកដល់ភ្លើងស្តុបហ្វ្រាំងមិនជាប់ក៏បួងចង្កូតគេចជ្រុលទៅបុក បង្គោលភ្លើងបាក់មួយដើមនិងបាក់ជញ្ជាំងរបងថ្មមួយផ្ទាំងរថយន្តខូចខ្ទេចផ្នែកខាងមុខតែមិនមានអ្នករងរបួសទេ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *