ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគ្រឿងញៀន នៅស្រុកសំឡូត ខេត្តបាត់ដំបង!

បាត់ដំបង៖ កាលពីថ្ងៃសុក្រ២កេីតខែ​មិគសិរ​ឆ្នាំខាលចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹង​ថ្ងៃទី២៥ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​វេលាម៉ោង២១និង៥០នាទីនៅចំណុច ភូមិបឹងរុនឃុំសំឡូត ស្រុកសំ​ឡូ​ត ខេត្តបាត់ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សា​ត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្ត​បាត់​ដំបង​ រួមនឹងយោ​បល់របស់លោក​ឧត្តមសេនី​យ៍ត្រី​ កុយ​ ហៀង​ ហៀងស្នងការរងផែ​ន​ការ​ងារ​ប្រឆាំ​ងគ្រឿង​ លោកវរ​សេ​នី​យ៍ទោ​ ម៉ែន​ រីម​ អធិ​ការ​នគរបាលស្រុក​សំឡូត​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​​ បង្ក្រាបករណី រក្សា​ទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់​ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះទៀង រី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ​បឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង (អ្នក​រក្សាទុក)និងឈ្មោះ ឃុត ណា ភេទប្រុស អាយុ​២៤ឆ្នាំ រស់នៅភូមិ បឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០១ថង់ ទម្ងន់០,២០ក្រាម(ទាំងសំបកសង្ស័យមានសារធាតុញៀន ។
– ម៉ូតូម៉ាកហុងដាឌ្រីមចំនួន ០១​គ្រឿ​ងពណ៌ខ្មៅ ស៊េរីឆ្នាំ2013 ដែល​មានលេខតួ-ម៉ាស៊ីន ND125ME- 8846806ពាក់ស្លាកលេខ បន្ទាយ​មានជ័យ 1I-0817 ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ទៀង រី និងដោយ​បានការអនុញ្ញាតពីឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែម​ទៀត នៅថ្ងៃទី២៦វិច្ឆិកា​ឆ្នាំ២០២២ វេលាម៉ោង​៨និង៣០នាទី នៅចំណុចក្រុមទី០៣ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជនសង្ស័​យឈ្មោះ សំ ភាព ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់​ដំបង និងចាប់យកវត្ថុតាងមាន៖
-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចកពណ៌សថ្លា ចំនួន ០៨ ថង់ ទម្ងន់ ២៧.៧៨ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន។
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងនគរបាលស្រុកកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយា​ល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងចាត់ការ​តាមផ្លូវច្បាប់៕

Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *