ព័ត៌មានសន្តិសុខសង្គម

ជិះរថយន្តទំនើបបុកបង្គោលភ្លេងស្តុប និងផ្លាកសញ្ញាខូចខាតយ៉ាងដំណប់!

ភ្នំពេញ៖រថយន្តម៉ាក Fordបើកយ៉ាងលឿនឡើងខឿនផ្លូវជ្រុលបុកផ្លាកសញ្ញាចរាចរណ៍បាក់មួយដើមនិងបុកបង្គោលភ្លើងស្តុបបណ្តាលឱ្យទ្រេតរីឯរថយន្តខូចខាតយ៉ាងដណំ។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវព្រះមុនីវង្សក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែវិច្ឆិកា។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្ត Ford ផ្លាកលេខភ្នំពេញ2BQ-7077 បើកតាមផ្លូវព្រះមុនីវង្សពីជើងទៅត្បូង។មកដល់កន្លែងខាងលើក៏រេចង្កូតឡើងខឿនផ្លូវជ្រុលទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ឱ្យបាក់និងបង្គោលភ្លើងស្តុបបណ្ដាលឱ្យខូចខាតរីឯរថយន្តទៅមុខលែងរួច។
បន្ទាប់ពីនោះម្ចាស់រថយន្តបានដោះផ្លាកលេខរថយន្តយកទៅបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុហើយសមត្ថកិច្ចបានចុះយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *