ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកកម្មករនិងរថយន្តតាកូម៉ាបុកគ្នា បណ្ដាលអោយមនុស្ស៨នាក់រងរបួស

ស្វាយរៀង៖រថយន្តដឹកកម្មករកំពុងបើករួចបត់ក៏ជ្រុលបុកជាមួយរថយន្តតាកូម៉ាក្នុងដំណើរបញ្ច្រាស់គ្នាបណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៨នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១នៅភូមិថ្មីសង្កាត់សង្ឃ័រ ក្រុងស្វាយរៀងកាលពីយប់ថ្ងៃទី២៩ ខែសីហា។មន្ត្រីនគរបាលបានឱ្យដឹងថា កម្មករដែលរងរបួសស្រី៧នាក់ប្រុសម្នាក់មានអាយុពី១៩ដល់៥០ឆ្នាំទាំងអស់គ្នានៅភូមិថ្មីសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
អ្នកបើករថយន្តដឹកកម្មករមិនទាន់ស្គាល់ឈ្មោះនៅឡើយព្រោះក្រោយមានសភាពការណ៍ក៏រត់គេចខ្លួនបាត់បន្សល់តែរថយន្ដម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខភ្នំពេញ3D-1104ខូចខាតទាំងស្រុង។ចំណែកភាគីរថយន្តម្ខាងទៀតឈ្មោះSHU GUOQIANG អាយុ៤៩ឆ្នាំនៅភូមិបាវិតកណ្ដាល ក្រុងបាវិតខេត្តស្វាយរៀង។បើករថយន្តម៉ាកTacoma ផ្លាកលេខ ភ្នំពេញ2B-8591៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *