ព័ត៌មានសន្តិសុខសង្គម

បុរសថៃម្នាក់ វាយប្រពន្ធព្រោះប្រចណ្ឌ រួចយកថ្នាំបាញ់ស្មៅផឹកសម្លាប់ខ្លួនឯង

ប៉ៃលិន៖ជនជាតិថៃម្នាក់បានវាយប្រពន្ធដោយសារប្រចណ្ឌរួចយកថ្នាំបាញ់ស្មៅមកផឹកសម្លាប់ខ្លួនឯងត្រូវគេជួយដឹកទៅសង្គ្រោះតែគ្រូពេទ្យប្រាប់ថាមានសង្ឃឹមតិចតួចណាស់។
មន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តប៉ៃលិនបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែសីហាមានករណីហិង្សាបានកើតឡើងក្នុងគ្រួសារមួយដោយប្តីជាជនជាតិថៃបានវាយតប់លើប្រពន្ធជាជនជាតិខ្មែរព្រោះតែរឿងប្រចណ្ឌ។ក្រោយមកបុរសថៃរូបនោះក៏យកថ្នាំបាញ់ស្មៅមកផឹកសម្លាប់ខ្លួនឯង។
ពេលនោះត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យខេត្តប៉ៃលិនដើម្បីលាងក្រពះយកជាតិពុលចេញ។ប៉ុន្តែគ្រូពេទ្យបានប្រាប់ថាមានសង្ឃឹមតិចតួចណាស់។ថៃប៉ងធ្វើអត្តឃាតឈ្មោះ ឡត អាង អាយុ៦៥ឆ្នាំគាត់មានជំងឺសរសៃប្រសាទមានកូនចំនួន២នាក់។បច្ចុប្បន្នមានទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
មន្ត្រីដដែលបានបន្តថា បុរសថៃរូបនេះមករស់នៅជាជនអន្តោប្រវេសន៍តាំងពីឆ្នាំ១៩៩៧មិនស្របច្បាប់នោះទេ។ឥឡូវកំពុងសម្រាកព្យាបាលនៅបន្ទប់សង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *