ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំដឹកអ្នកដំណើរ គាំងដៃចង្កូតក្រឡាប់

ស្ទឹងត្រែង៖រថយន្តក្រុមហ៊ុនវីរៈប៊ុនថាន់ដឹកអ្នកដំណើរចំនួន៩នាក់គាំងដៃចង្កូតបណ្តាលឱ្យ ក្រឡាប់នៅលើកណ្ដាលផ្លូវជាតិលេខ៩ ក្នុងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពី រសៀលថ្ងៃទី៤ ខែសីហានេះ។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្ដាលឱ្យរថយន្តខាងលើនេះក្រឡាប់គឺបណ្ដាលមកពីពេលកំពុងបើកបរស្រាប់តែគាំងដៃចង្កូតរថយន្តហើយអ្នកបើកបរបញ្ជាមិនបាន។មនុស្សជិះនៅក្នុងរថយន្តសរុប៩នាក់។ក្នុងនោះមានស្រី៣នាក់ជនបរទេស៥នាក់មានស្ត្រី៣នាក់។
រថយន្តដែលក្រឡាប់ម៉ាកខនធីផ្លាកលេខភ្នំពេញ 3D65 05 របស់ក្រុមហ៊ុនវីរៈប៊ុនថាន់ ។អ្នកបើកបរឈ្មោះសុខសុភី អាយុ៤៤ឆ្នាំនៅភូមិព្រៃពង្រឃុំក្រាំងថ្នង ស្រុកកងពិសីខេត្តកំពង់ស្ពឺ។ហេតុការណ៍នោះមិនបានបង្កឱ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ក្រោយពេលកើតហេតុខាងភាគីរថយន្តបានយករថយន្តក្រុមហ៊ុនផ្សេងទៀតដឹកមនុស្សទាំងអស់ឆ្ពោះទៅគោលដៅដោយបន្សល់ទុកតែអ្នកបើកបរម្នាក់នៅហ្នឹងកន្លែងកើតហេតុ។ចំណែករថយន្តដែលក្រឡាប់នោះត្រូវបានក្រុមហ៊ុនយករថយន្តស្ទូចមកស្ទូចទៅដោយខ្លួនឯង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *