បាត់ដំបង៖សមត្ថកិច្ចចុះអនុវត្តដីកាចាប់មនុស្សប្រុសស្រី៤នាក់ពាក់ព័ន្ធករណីកាប់ឆ្ការ,គាស់រាននិងឈូសឆាយព្រៃលិចទឹកតំបន់៣ក្នុងស្រុកមោងឬស្សីនិងបញ្ជូនទៅតុលាការ។
មន្ត្រីចុះអនុត្តដីកាបានឱ្យដឹងថា សមត្ថកិច្ចចុះនាំខ្លួនពិរុទ្ធជនទាំង៤នាក់អនុវត្តន៍តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការខេត្តបាត់ដំបងធ្វើឡើងកាលពីថ្មីៗនេះនៅត្រង់ភូមិមោង ស្ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ពិរុទ្ធជនដែលត្រូវចាប់ខ្លួនឈ្មោះស៊នចិន្ដា ភេទស្រីអាយុ៥០ឆ្នាំ,ឈ្មោះកែវស៊ីថា ភេទប្រុសអាយុ៥០ឆ្នាំទាំង២នាក់រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង។ឈ្មោះឆាយសុផល ភេទប្រុស អាយុ៥៦ឆ្នាំនៅភូមិអូរគ្រៀត ឃុំគារនិងឈ្មោះលកប៉ន ភេទប្រុសអាយុ៥៨ឆ្នាំនៅភូមិចុងសំ ណាយ ឃុំជ្រៃ ។
ពួកគេជាប់ពាក់ព័ន្ធករណីកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងហ៊ុម ព័ទ្ធកាន់កាប់ដីព្រៃលិចទឹកប្រព្រឹត្តនៅម្តុំស្ទឹងកំបុតភូមិអ្នកតាទ្វារឃុំឫស្សីក្រាំងស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១។ បច្ចុប្បន្នពិរុទ្ធជនទាំង៤នាក់ខាងលើត្រូវកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ដើម្បីចាត់ការច្បាប់៕