ព័ត៌មានអន្តជាតិ

យោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរ១០នាក់ ករណីលួចឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖កម្លាំងយោធាថៃបានឃាត់ខ្លួនក្រុមពលរដ្ឋខ្មែរចំនួន១០នាក់ករណីលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។
សមត្ថកិច្ចព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២២ ទាហានកងរយទី១២របស់ថៃបានចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន។ខណៈប្រទះឃើញក្រុមធ្វើដំណើរតាមច្រករបៀងសំដៅចូលមកក្នុងទឹកដីថៃ ត្រង់បរិវេណភូមិណូន ផាត់ថះនា ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវមាន ចំនួន១០នាក់ក៏ឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចថៃបានយកសួរនាំពលរដ្ឋខ្មែរទាំងអស់នោះហើយពួកគេបានប្រាប់ថា គឺមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា លួចឆ្លងចូលមកដើម្បីទៅធ្វើការខាងសំណង់ក្នុងខេត្តឈុនបុរី ។ក្នុងនោះថៅកែជនជាតិថៃជាអ្នកចំណាយលុយចំនួន៦.៥០០បាតក្នុងការធ្វើដំណើរ រួចកាត់កងគ្នានៅពេលធ្វើការ។បន្ទាប់មកសមត្ថកិច្ចថៃបានឃុំខ្លួនអ្នកទាំងនោះ និងអនុវត្តតាមវិធានរបស់សុខាភិបាលក៏បញ្ជូនទៅឱ្យសមត្ថកិច្ចប៉ូលីសស្រុកអារញ្ញ ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *