ព័ត៌មានសន្តិសុខសង្គម

រថយន្តធំបុកជាមួយម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់នៅស្រុកលាប្អៀរ

 

កំពង់ឆ្នាំង៖រថយន្តធុនធំម៉ាកSCANIAពណ៌សពាក់ផ្លាកលេខកំពង់ឆ្នាំង3A1207អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបុកជាមួយម៉ូតូស្កុបពីពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ1BL8203ដោយម៉ូតូចូលក្រោមរថយន្តបណ្តាលឱ្យអ្នកជិះម៉ូតូមិនស្គាល់អត្តសញ្ញាណភេទប្រុសបានស្លាប់។

សាក្សីបានឱ្យដឹងថា៖រថយន្តធ្វើដំណើរពីលិចទៅកើតដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូលើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ១០៣និង១០៤ត្រង់ដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិថ្មកែវឃុំស្វាយកែវស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងនៅវេលាម៉ោងជាង១ថ្ងៃទី៣០ខែមករាឆ្នាំ២០២១៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *