ព័ត៌មានសន្តិសុខសង្គម

ខ្ទើយម្នាក់បើករថយន្តលឿនបុកស្នាក់ការរថយន្តក្រុង និងបង្គោលភ្លើងស្តុបខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសភេទខ្ទើយម្នាក់បើករថយន្តលឿនជ្រុលទៅបុកស្នាក់ការរថយន្តក្រុងនិងបង្គោលភ្លើងស្តុបបណ្តាលឱ្យធ្លាក់ភ្លើងស្តុបរាយប៉ាយពេញផ្លូវ។រីឯរថយន្តបង្ករងការខូចខាតធ្ងន់ធ្ងរតែមិនមានប៉ពាល់ដល់ជីវិតមនុស្សទេ។ហេតុការណ៍នេះកើតឡើងនៅម្តុំភ្លើងស្តុបព្រៃជីសាក់តាមផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា៖គេឃើញបុរសភេទទី៣ម្នាក់ទំនងស្រវឹងស្រាខ្លាំងបាន បើករថយន្តកាមរីពាក់ផ្លាកលេខភ្នំពេញ2AX-5549តាមផ្លូវតាកន ឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿន លឿន។មកដល់កន្លែងកើតហេតុអ្នកបើកបានបួងចង្កូតបត់មិនទាន់ក៏ជ្រុលទៅបុកចំណតរថយន្តក្រុងពេញទំហឹងបណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង។ចំណែករថយន្តបង្កបានបោកផ្ទប់នឹងបង្គោលភ្លើងស្តុបធ្លាក់អំពូលភ្លើងស្តុបរាយប៉ាយពេញផ្លូវហើយអ្នកបើកបររត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ឃើញមានសំបកកំប៉ុងស្រាបៀរជាច្រើនក្នុងរថយន្តបង្កនោះហើយបានយករថយន្តទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *