ព័ត៌មានសន្តិសុខសង្គម

បុរស២នាក់សង្ស័យលួចម៉ូតូ ត្រូវម្ចាស់ឃើញទាន់ដេញចាប់បានម្នាក់

ភ្នំពេញ៖បុរស២នាក់សង្ស័យជាចោរលួចម៉ូតូមិនបានសម្រេចព្រោះម្ចាស់ឃើញទាន់ដេញចាប់បានម្នាក់រួចប្រគល់ឱ្យសមត្ថកិច្ចយកចាត់ការតាមនីតិវិធី។
ករណីបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅម្តុំផ្លូវបេតុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែសីហា។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជិន សុវណ្ណារ៉ា ហៅ សុខលាង អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល។ម្ចាស់ម៉ូតូឈ្មោះ ស៊ុម ប៊ុនធួន អាយុ២០ឆ្នាំអ្នកលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ម៉ូតូជនរងគ្រោះម៉ាក SCOOPY ផ្លាកលេខ ភ្នំពេញ1IN-3861។
មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកលេងផ្ទះជួលរបស់មិត្តស្រីនៅទីតាំងខាងលើដោយចតម៉ូតូនៅលើចិញ្ចើមផ្លូវរួចឡើងទៅបន្ទប់ជួលជាន់ទី។មួយសន្ទុះស្រាប់តែឃើញជនសង្ស័យ ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ICON រួចជនសង្ស័យឈ្មោះ ជិន សុវណ្ណារ៉ាចុះពីលើម៉ូតូរបស់ខ្លួនមកអង្គុយលើម៉ូតូជនរងគ្រោះ។
ពេលនោះម្ចាស់បានរត់ពីលើជាន់ទី១ចុះមកក្រោមដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។ក្រោយមកជនសង្ស័យត្រូវបានពលរដ្ឋជួយចាប់យកប្រគល់ឱ្យសមត្ថកិច្ច៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *