ព័ត៌មានសន្តិសុខសង្គម

ចាប់ឪពុករំលោភកូនដើម ជាអនីតិជនបានសម្រេចច្រើនដង និងគំរាមសម្លាប់

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនិងគំរាមសម្លាប់លើកូនស្រីដើមជាអនីតិជនតាមបណ្តឹងរបស់ប្រពន្ធនិងជាម្តាយក្មេងស្រីរងគ្រោះ។

មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងជំនាញបានចាប់បុរសម្នាក់នៅបន្ទប់ជួលក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៥ ខែសីហា។បន្ទាប់ពីមានបណ្តឹងពីប្រពន្ធក្រោយពាក់ព័ន្ធករណីរំលោភកូនដើមអាយុ១៣ឆ្នាំជាច្រើនដងនិងគំរាមសម្លាប់ដែលប្រព្រឹត្តកាលពីថ្ងៃទី៦ ខែសីហា។ ជនសង្ស័យឈ្មោះ ម.អ អាយុ៤១ឆ្នាំអ្នកបើកបររថយន្តនៅសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភកូនដើមពិតមែន ដោយកាលពីអំឡុងខែ មករាឆ្នាំ ២០២២ខ្លួនរំលោភបានសម្រេចចំនួន៥ដង។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *