ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកអ្នកជិះកង់ពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ពោធិ៍សាត់៖បុរសម្នាក់ជិះម៉ូតូបុកអ្នកជិះកង់ពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកជិះកង់ស្លាប់ឯអ្នកជិះម៉ូតូបង្ករងរបួសធ្ងន់។ករណីនេះកើតឡើងនៅលើផ្លូវក្រាលកៅស៊ូក្នុងភូមិចារឹកឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់កាលពីយប់ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២១។
នគរបាលបានឱ្យដឹងថា៖ជនបង្កឈ្មោះឌុច ណាត់ ភេទ ប្រុស អាយុ២៥ឆ្នាំរស់នៅភូមិចារឹក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានបើកបរម៉ូតូ ម៉ាកអ៊ិចសេនធ័រ គ្មានផ្លាកលេខ គ្មានកញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាពក្នុងល្បឿនលឿន។ម៉ូតូនេះបានបុកពីក្រោយកង់ ជនរងគ្រោះឈ្មោះ រស់ ម៉ៅ ភេទប្រុស អាយុ៧០ឆ្នាំនៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឱ្យដួលបោកស្លាប់។
ចំណែកជនបង្កបានរងរបួសស្នាមធ្ងន់ធ្ងរដែរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ចំពោះមធ្យោបាយម៉ូតូនិងកង់សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *