ភ្នំពេញ៖ជនម្នាក់ត្រូវម្ចាស់ផ្ទះជួលដេញចេញព្រោះគ្មានលុយបង់ប្រចាំខែហើយក៏បែកគំនិតលួចកាច់សោរម៉ូតូអ្នកជិតខាងបម្រុងជិះចេញទៅត្រូវម្ចាស់មកទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច។ករណីនេះនៅភូមិព្រៃព្រីងជើង២សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះចែម នាង ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកសំរោងខេត្តតាកែវ។ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា៖ដោយសារតែខ្លួនគ្មានលុយបង់ថ្លៃផ្ទះជួលទើបម្ចាស់ផ្ទះដេញលែងឱ្យស្នាក់នៅហើយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណើតវិញទើបបែកគំនិតលួចម៉ូតូ។
ម៉ូតូម៉ាកNex ពាក់ផ្លាកលេខភ្នំពេញ1HT 3367 ចតនៅមុខបន្ទប់ជួលដោយម្ចាស់នៅខាងក្នុងបន្ទប់ជនសង្ស័យឃើញឱកាសល្អក៏យកដែកចុងស្រួចមកកាច់សោរ.កបំបែកគ្រាប់តែម្តង៕