ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចស្រុកបវិលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកគ្រឿងញៀនដោយដោយខុសច្បាប់

បាត់ដំបង៖កាលពីថ្ងៃអង្គារ ៣កើតខែមាឃឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទីនៅចំណុចភូមិព្រៃទទឹង​០១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹក នាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ក៏ដូចយោបល់ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿង​ញៀន រួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបវេលបានធ្វើការបង្រ្កាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់​ស្តែងដែលក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ផាត់ ចាន់រ៉ា ហៅសឺម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃទទឹង០១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង។
-ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន​០៦ថង់សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង។

ករណីនេះវត្ថុតាងនិងជនសង្ស័យនគរបាលស្រុកកំ​ពុងកសាងសំណុំរឿងបញ្ចូនមកផែនជំនាញអនុវត្តបន្តតាមនិតិវិធី ច្បាប់៕(រូបភាពនគរបាលស្រុកបវេល)​By kosal!@@@

Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *