ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់រថយន្តដឹកពលករ បម្រុងឆ្លងដែនទៅប្រទេសថៃ

បន្ទាយមានជ័យ៖កម្លាំងចម្រុះបានចាប់រថយន្តដែលបានដឹកពលករបម្រុងឆ្លងដែនទៅប្រទេសថៃខុសច្បាប់នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី១៧ ខែមីនា។
សមត្ថកិច្ចការពារព្រំដែនបានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍ចំបក់ជាមួយកងរាជអាវុធហត្ថប្រចាំស្រុកម៉ាឡៃ បានទប់ស្កាត់ពលរដ្ឋប្រុសស្រីចំនួន ១៤នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ នៅត្រង់ផ្លូវលំក្នុងភូមិចំបក់ ឃុំបឹងបេងនិងរថយន្ដមួយគ្រឿងម៉ាកនីសាន់ផ្លាកលេខ២B-៣៤៤៣ ។
អ្នកបើកបររថយន្តឈ្មោះ លឿម បូរី អាយុ ៤០ឆ្នាំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។បន្ទាប់ពីណែនាំស្ដីពីការឆ្លងរាលដាលរបស់ វីរុស Covid-19 រួច កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនពួកគាត់ចំនួន ១៣នាក់ ទៅមណ្ឌលចត្ដាឡីស័ក។ចំណែកតៃកុងរថយន្ដ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *