(កំពង់ស្ពឺ) វត្តតាមគោលការណ៍និងការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំលាំងនគរបាលសេដ្ឋកិច្ចបានចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុលរថយន្ត និងបាញ់ថ្នាំ ០៥កន្លែងស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង រកឃេីញរថយន្ត ១២ គ្រឿង នោះរួមមាន÷
– ទីតាំងបាញ់ថ្នាំរថយន្តលក្ខណៈគ្រួសារ ចំនួន០៣ កន្លែងជំនាញមន្ទីរសាធារណការណែនាំឲ្យម្ចាស់ទីតាំងស្នេីសុំច្បាប់អាជីវកម្មឲ្យបានត្រឹមត្រូវនៅពេលបើកដំណើរការ។
-ទីតាំងយានដ្ឋាន ចំនួន ០២ មានច្បាប់ត្រឹមត្រូវ
ជាក់ស្ដែងរថយន្តចំនួន១២ គ្រឿង ស្ថិតនៅទីតាំងទាំង០៥ ខាងលើ មានឯកសារត្រឹមត្រូវ ជាប្រភេទរថយន្ដបែនដឹកដី ចង្កូតស្ដាំដែលរាជរដ្ឋាភិបាលផ្ដល់ការអនុគ្រោះអនុញ្ញាតអោយធ្វេីការបង់ពន្ធលេីរថយន្ដចង្កូតស្ដាំគ្មានពន្ធនាំចូលដែលមានស្រាប់នៅក្នុងស្រុក និងមិនអនុញ្ញាតអោយបន្ដលួចនាំចូលមកក្នុងប្រទេសតាមរយៈជាលក្ខណៈគ្រឿងបន្លាស់រួចយកមកតម្លេីងបង្គុំជារថយន្ដដេីម្បីកែជាប្រភេទដឹកដី។ ល។ កន្លងទៅរាជរដ្ឋាភិបាលក្រោមការអនុគ្រោះបំផុតពីប្រមុខដឹកនាំសម្ដេចតេជោបានអនុញ្ញាតអោយមានការលេីកលែងមិនអោយមានការកែចង្កូតពីស្ដាំមកឆ្វេងប៉ុន្ដែអនុញ្ញាតិអោយបង់ពន្ធជូនរដ្ឋ លេីរថយន្ដដែលមានស្រាប់និងជាតំរូវការរបស់បងប្អូនប្រជាពលរដ្ឋយេីងលេីការចាំបាច់ការដឹកជញ្ជូនកសិផល ឬអាជីវកម្មនានាដេីម្បីកុំអោយក្លាយជាបញ្ហាហានិភ័យលេីបច្ចេកទេសនៃការកែចង្កូតរថយន្ដនេះ៕