ភ្នំពេញ៖រថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងពេលកំពុងបើកបរត្រូវភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅមិនមានអ្នកជួយទាន់បណ្តាលឱ្យខូចខាតអស់ទាំងស្រុង។
ហេតុការណ៍បង្កភ្ញាក់ផ្អើលនោះស្ថិតនៅតាមផ្លូវបេតុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី២៩ ខែមករា។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកតូយ៉ូតា ព្រូសផ្លាកលេខភ្នំពេញ 2AL-8652 កំពុងបើកបររួចក៍ឈប់ភ្លាមចតនៅកណ្ដាលផ្លូវ។ក្រោយមកស្រាប់តែមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ប្រជាពលរដ្ឋក៏នាំគ្នាជួយយកទឹកមកជះនិងយកបំពង់អគ្គិភ័យបាញ់ពន្លត់យ៉ាងណាក៏មិនរលត់ដែរ។
បន្ទាប់មកសមត្ថកិច្ចបានចេញរថយន្តមកអន្តរាគមន៍បាញ់ទឹកពន្លត់។ប៉ុន្តែរថយន្តខាងលើត្រូវបានភ្លើងឆេះខ្ទេចអស់សល់តែគ្រោងឆ្អឹង។ក្នុងករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើងទើបបង្កគ្រោះមហន្តរាយបែបនេះ។តែមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងមិនគ្រោះថ្នាក់ដល់មនុស្សទេ៕