ព័ត៌មានសន្តិសុខសង្គម

មន្រ្តីយោធាពិការម្នាក់ ហូបត្រីកំពតពុលស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ព្រះវិហារ៖មន្ត្រីយោធាពិការម្នាក់បម្រើការក្នុងវរសេនាតូចលេខ៣៧១ស្រុកគូលែនបានចម្អិនត្រីក្រពតហូបហើយបានពុលស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
លោកឱ សេងអធិការនរគបាលស្រុកគូលែនបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២១នេះមន្ត្រីយោធាពិការម្នាក់ឈ្មោះសាត ឈួងអាយុ៥៨ឆ្នាំនៅភូមិតេជោ ឃុំប្រាសាទបាល័ង្ក ក្នុងខេត្តសៀមរាប។ ជនរងគ្រោះបានមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកគូលែនខេត្តព្រះវិហារ។មន្ត្រីរូបនេះបានចម្អិនត្រីក្រពតយកទទួលទានបណ្តាលឱ្យពុលស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
លោកស្រីម៉ែន ផុង ជាប្រពន្ធអ្នកស្លាប់បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១ខែវិច្ឆិកា ប្តីរបស់គាត់បានហូបត្រីក្រពត។ក្រោយពីហូបរួចបានមួយសន្ទុះក៏មានអាការវិលមុខក្អួតចង្អោបណ្តាលឱ្យរឹងថ្គាមត្រូវក្រុមគ្រួសារបានដឹកយកទៅមន្ទីរពេទ្យ ខេត្តព្រះវិហារ។តែដោយការពុលនេះមានស្ថានភាពធ្ងន់ធ្ងរពេកលុះមកដល់ល្ងាចថ្ងៃទី២ខែវិច្ឆិកាប្តីគាត់ក៏បានស្លាប់។
បន្ទាប់ពីមានករណីស្លាប់ដោយពុលត្រីកាពតមន្ត្រីនគរបាលជំនាញស្រុកគូលែនបានធ្វើកោសល្យវិច័យហើយសន្និដ្ឋានថាសាកសពខាងលើពិតជាស្លាប់ដោយសារតែករណីពុលត្រីក្រពតមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *