ព័ត៌មានសន្តិសុខសង្គម

បុរសសន្តិសុខម្នាក់ ដួលផ្កាប់មុខលើឥដ្ឋ ស្រែកឲ្យគេជួយមុនស្លាប់

ភ្នំពេញ៖បុរសធ្វើសន្តិសុខយាមធានាគារស្ថាបនាមួយកន្លែង បានដួលផ្កាប់មុខនៅលើឥដ្ឋ ហើយបានស្រែកឱ្យគេជួយមុនដាច់ខ្យល់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅត្រង់ធនាគារស្ថាបនា ទីតាំងភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន កាលពីថ្ងៃទី៣ ខែមិថុនា។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ស៊ុ បញ្ញារិទ្ធ អាយុ២៨ឆ្នាំជាសន្តិសុខក្រុមហ៊ុនឯកជន B.C.S ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សាក្សីឈ្មោះ យ៉ាន យ៉ត អាយុ៣៨ឆ្នាំសន្តិសុខជាមួយគ្នា បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ខ្លួនបានមកប្ដូរវេនជាមួយជនរងគ្រោះហើយបាននិយាយគ្នាលេង។បន្ទាប់មកជនរងគ្រោះដួលផ្កាប់មុខលើឥដ្ឋ ហើយស្រែកឱ្យជួយផង។ ពេលនោះខ្លួនក៏ហៅអ្នកដំណើរឱ្យជួយធ្វើចលនាលើជនរងគ្រោះ ស្រាប់តែរូបគេបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ស្ត្រីជាប្រពន្ធសពឈ្មោះ សេង ស្រីនិច អាយុ២៧ឆ្នាំជាកម្មការិនីរោងចក្របានប្រាប់ថា កន្លងមកប្ដីរបស់នាងតែងថប់ៗដង្ហើមម្ដងម្កាល។តែពេលនេះប្ដីរបស់គាត់បានដួលផ្កាប់មុខស្លាប់ភ្លាមតែម្តង។ កម្លាំងនគរបាលបច្ចេកទេស-គ្រួពេទ្យបានចុះពិនិត្យនិងធ្វើកោសលវិច័យហើយបញ្ជាក់ថា ជនរងគ្រោះស្លាប់បណ្ដាលមកពីគាំងបេះដូង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *