ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនក្រុមឆក់សម្ភារៈតាមផ្លូវ ១៥នាក់ ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលស្រុកកៀនស្វាយបានត្រៀមបញ្ជូនក្រុមក្មេងស្ទាវប្រុសស្រីជាមុខសញ្ញាឆក់សម្ភារមានតម្លៃតាមដងផ្លូវចំនួន១៥នាក់ទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងស្ទាវប្រុសស្រីចំនួន១៥នាក់មានអាយុចាប់ពី១៤ដល់១៧ឆ្នាំរស់នៅរាជធានីភ្នំពេញដែលធ្វើសកម្មភាពឆក់សម្ភារមានតម្លៃទីសាធារណៈរបស់អ្នកធ្វើដំណើរនៅតាមផ្លូវជាតិលេខ១ចាប់ពីខណ្ឌច្បារអំពៅរហូតដល់ស្ពានអ្នកលឿង ។
ក្រុមនេះត្រូវសមត្ថកិច្ចចាប់ខ្លួននៅលើផ្លូវជាតិលេខ១ ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងក្នុងផ្ទះសំណាក់យីហោសីហៈ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១ វិច្ឆកា២០២១។
បច្ចុប្បន្ន ជនសង្ស័យទាំង១៥នាក់ជាមួយវត្ថុតាងមានម៉ូតូ៧គ្រឿង ទូរសព្ទ៥គ្រឿង និងសម្ភារពាក់ព័ន្ធ មួយចំនួនទៀត។សមត្ថកិច្ចបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *